ព័ត៌មានសន្តិសុខសង្គម

ស្ត្រីម្នាក់បើករថយន្តបុករ៉ឺម៉កដឹកទឹកកក បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់!

ភ្នំពេញ៖ស្រ្តីម្នាក់ទំនងស្រវឹងស្រាបានបើករថយន្តទំនើបម៉ាក CHEVROLET យ៉ាងលឿនទៅបុករ៉ឺម៉កដឹកទឹកកកពេញទំហឹងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់។ហេតុការណ៍នេះនៅ ផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវកាលពីព្រឹកថ្ងៃទី១៨ ខែតុលា។
នគរបាលចរាចរណ៍ បានឱ្យដឹងថា រថយន្តម៉ាក CHEVROLETផ្លាកលេខភ្នំពេញ 2AS-0762 ។មុនកើតហេតុគេឃើញរថយន្តបង្កបើកបរដោយ ស្រ្តីមិនស្គាល់អត្តសញ្ញាណសង្ស័យស្រវឹងស្រា បានបើកតាមផ្លូវលេខ៥៩៨ ក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើបុករ៉ឺម៉កម៉ូតូដឹកទឹកកកកំពុងតែឈប់នៅលើចិញ្ចើមផ្លូវពេញទំហឹង រុញចូលទៅបុកផ្ទប់ផ្ទះពលរដ្ឋរងការខូចខាតយ៉ាងដំណំ។ រថយន្តខូចខ្ទេចកំណាត់មុខ។
ចំណែកបុរសខាងរ៉ឺម៉ករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ សង្រ្គោះបន្ទាន់។រីឯស្ត្រីបើករថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗហើយនាំខ្លួនទៅប៉ុស្តិ៍រដ្ឋបាលដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *