ព័ត៌មានសន្តិសុខសង្គម

មិនទាន់រកឃើញទូកនិងរថយន្ត២គ្រឿង លិចក្នុងស្ទឹងសែននៅឡើយ

ព្រះវិហារ៖រថយន្តភីកអាប់ដឹកទំនិញ២គ្រឿងនិងទូកចម្លង១គ្រឿងដែលបានក្រឡាប់លិចទៅក្នុងបាតស្ទឹងសែនទាំងយប់ងងឹតរហូតមកដល់ពេលនេះមិនទាន់រកឃើញនៅឡើយទេ។
លោកវរសេនីយ៍ឯក ស៊ឹម សាយ អធិការនគរបាលស្រុករវៀងបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២០ ខែកញ្ញា មានគ្រោះថ្នាក់ផ្លួវទឹកដោយទូកចម្លងនិងរថយន្តដឹកទំនិញ២គ្រឿងបានក្រឡាប់ក្នុងទឹកស្ទឹងសែនស្ថិតនៅកំពង់ចម្លងក្នុងភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ។
ក្នុងហេតុការណ៍នោះមានមនុស្ស៦នាក់ស្ថិតនៅលើទូកចម្លងដែលបានលិច។ក្នុងនោះតៃកុងរថយន្ត២នាក់ព្រូរថយន្ត២នាក់និងអ្នកបើកទូក២នាក់។ចំណែកម្ចាស់រថយន្តដឹកទំនិញទាំង២គ្រឿងនោះឈ្មោះ កែវ ចាន់សូរិយ៉ានៅភូមិត្នោតម្លូ ស្រុករវៀង ខេត្តព្រះវិហារ។ពួកគេរួចផុតពីគ្រោះថ្នាក់ខណៈបានតោងប៊ីដុងប្រេងនិងតោងដើមឫស្សីហែលសំដៅច្រាំងឡើងគោកទាំងយប់ងងឹត។រហូតមកដល់ពេលនេះទាំងទូកនិងរថយន្តមិនទាន់រកឃើញនៅឡើយទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *