ព័ត៌មានសន្តិសុខសង្គម

កងរាជអាវុធហត្ថបង្រ្កាបយន្តដឹកឈើ ទៅប្រទេសវៀតណាម

មណ្ឌលគិរី៖សង្កាត់រដ្ឋបាលព្រៃឈើចុងផ្លាសនិងស្រែព្រះសហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧៦១បានចាប់រថយន្តដឹកឈើទៅប្រទេសវៀតណាម។
សមត្ថកិច្ចបានឱ្យដឹងថា ការបង្ក្រាបនៅម្តុំចម្ការស្វាយមួយកន្លែង ស្ថិតក្នុងភូមិឆ្នែងឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២២។រថយន្តដឹកឈើដែលសមត្ថកិច្ចបង្ក្រាបនោះគឺម៉ាកហ៊ីយ៉ាន់ដាយផ្លាកលេខម០៥-២០ភ.ព២ចំណុះមួយតោនកន្លះ។មានឈើប្រភេទលេខ១ប្រភេទឈើស្រឡៅ និងឈើសុក្រំចំនួន១០ដុំ។
ឈើទាំងអស់នោះក្រុមឈ្មួញបម្រុងដឹកទៅលក់នៅប្រទេសវៀតណាម។ក្រោយពីបង្ក្រាបរថយន្តដឹកឈើជាវត្ថុតាងសមត្ថកិច្ចបានដឹកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើចុងផ្លាស់ និងស្រែព្រះដើម្បីវាស់វែងបន្តអនុវត្តតាំច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *