Uncategorized

ឈរច្រៀកឈើដាច់ឈើបុកត្រូវបំពង់ករស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

 

​​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​បាន​ស្លាប់​ពេលដែល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ ក្រោយ​ពេលដែល​ជនរងគ្រោះ​រូបនេះ​បាន​យក​ឈើ​ទៅ​អារ​និង​រណា​យន្ត ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពីថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ នៅ​ភូមិ​ត្រពាំង​តា​សុខ ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​មាន​ឈ្ឈ្មោះ​អ៊ុន ចាន់​សុ​ភ័ស្ស ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​យក​ឈើ​មួយ​ដុំ ទៅ​ដាក់​អារ​លើ​តុ​អារ ដែល​អារ​ដោយ​ម៉ាស៊ីន ពេល​កំពុងតែ​អារ ក៏​ដាច់​ចំរៀក​ឈើ​មួយចំណែក​បុក​ចូលទៅ​បំពង់ករ​បណ្តាលឱ្យ​ជនរងគ្រោះ​រងរបួស​ឈាម​ពេញ​ខ្លួន​។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​ខេត្ត តែដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​តែម្តង​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *