ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឬស្សីកែវកាលពីរសៀលថ្ងៃទី២៩ ខែមេសាបានបញ្ជូនក្រុមជនសង្ស័យប្រុសស្រីចំនួន៣នាក់ករណី លួចឆក់ប្លន់ទៅតុលាការភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៧ ខែមេសាឆ្នាំ២០២២កម្លាំងនគរបាលខណ្ឌឫស្សីកែវបានចាប់ក្រុមជនសង្ស័យប្រុសស្រី៣នាក់នៅម្តុំផ្ទះជួលមួយតាមផ្លូវ 5K ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ការបង្ក្រាបក្រុមនេះជាមុខសញ្ញាលួច ឆក់ ប្លន់ ម៉ូតូ ក្នុងរាជធានីភ្នំពេញដែលមានជនរងគ្រោះមកដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ហើយស្រាជ្រាវតាមចាប់បានតែម្តង។
ក្នុងនោះកម្លាំងនគរបាល ដកហូតវត្ថុតាងមាន ផ្លាកលេខម៉ូតូជាច្រើបន្ទះ-កាំបិតនិងកួនសោសម្រាប់ប្រព្រឹត្តបទល្មើស។បច្ចុប្បន្នក្រុមជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅតុលាការភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕