ព័ត៌មានសន្តិសុខសង្គម

បញ្ជូនក្រុមពាក់ពាន់គ្រឿងញៀន១២នាក់ ទៅតុលាការ

ព្រះសីហនុ៖កម្លាំងអាវុធហត្ថនៅថ្ងៃទី ២៦ ខែមេសានេះបានបញ្ជូនក្រុមពាក់ព័ន្ធគ្រឿងញៀនប្រុសស្រីចំនួន១២នាក់ទៅតុលាការខេត្តព្រះសីហនុដើម្បីចាត់ការតាមច្បាប់។
មន្ត្រីអាវុធបានឱ្យដឹងថា មនុស្សប្រុសស្រី១២នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀនត្រូវសមត្ថកិច្ចចាប់បានកាលពីថ្ងៃទី២៣ ខែមេសាដែលប្រព្រឹត្តនៅម្តុំផែរ៉ូយ៉ាល់កោះរ៉ុង ស្ថិតក្នុងភូមិ៤សង្កាត់លេខ៤ក្រុងព្រះសីហនុ។
ជនសង្ស័យចំនួន១២នាក់-ឈ្មោះ តាយ ពិសិដ្ឋជាអ្នកបកប្រែភាសា- ឈ្មោះ បួង សុភាព – ឈ្មោះ សូ ភក្ដី អ្នកបើករថយន្ត – ឈ្មោះ ផូ សុផាន់ណា – ឈ្មោះ ម៉ាត់សុះ ជាកម្មករ- ឈ្មោះ តៅ ប៊ុនស៊ីវ-ឈ្មោះ នូច វណ្ណៈ ជាសន្តិសុខ- ឈ្មោះ ទេព ពិសិដ្ឋ – ឈ្មោះ ខេង ប៊ុនផា ភេទស្រី ជាកម្មការិនី ។ឈ្មោះ លី ណា ភេទស្រី ជាអ្នកបកប្រែភាសា- ឈ្មោះ សូត្រ សុគន្ធា ភេទស្រី និង- ឈ្មោះ ហួន ចាន់ធួន ។ពួកគេមានអាយុពី១៨ដល់៤៣ឆ្នាំនៅជិតផែរ៉ូយ៉ាល់កោះរ៉ុងក្នុងក្រុងព្រះសីហនុ។
វត្ថុតាងដកហូតមានគ្រឿងញៀនប្រភេទម៉ាទឹកកក ៧០កញ្ចប់ ទូរសព្ទដៃ១០គ្រឿង -ខ្សៀសម្រាប់ជក់គ្រឿងញៀនចំនួន២ -ដែកកេះ ៦ -ប្រាក់ ៨០.០០០ រៀល និង -ម៉ូតូ១គ្រឿង ។ក្រុមនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការនិងកំពុងសាកសួរ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *