បាត់ដំបង៖កម្លាំងនគរបាលខេត្តកាលពីព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២០បានបញ្ជូនជនសង្ស័យម្នាក់និងថ្នាំម៉ាទឹកកក២ថង់ទម្ងន់ជាង១០ក្រាមទៅតុលាការពីបទជួញដូរគ្រឿងញៀន។ក្រោយពេលលម្លាំងឃាត់ខ្លួនបាននៅចំណុចក្រុមទី២០ភូមិកចម្ការសំរោង១សង្កាត់ចម្ការសំរោងក្រុងបាត់ដំបងកាលពីថ្ងៃទី២០ខែសីហាឆ្នាំ២០២០ ។
មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថាជនសង្ស័យមានឈ្មោះអុលសុភ័ក្ត្រភេទប្រុសអាយុ២២ឆ្នាំនៅភូមិសង្កាត់ខាងលើ។ចំណែកវត្ថុតាងដែលដកហូតបានរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICEចំនួន២ថង់ទម្ងន់១០,៦៤ក្រាម(ទាំងសំបក)ទូរស័ព្ទដៃចំនួន១គ្រឿង(ចាស់)សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀននិងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ក្រោយពេលជនសង្ស័យឆ្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងរួចមកជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕