ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រលងកាយសម្បទា តាមវិធីសាស្ត្រចម្រុះប្រចាំឆ្នាំ!

 

(​ភ្នំពេញ)កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ តែង​បាន​ធ្វើ​ការហ្វឹកហាត់​ជាប់​ជាប្រចាំ​ដើម្បី​ពង្រឹង​កាយសម្បទា តាមរយៈ​ការហ្វឹកហាត់ ក្បាច់គុណ ការ​ហាត់ប្រាណ​តាម​វិធីសាស្ត្រ​ចម្រុះ ការថែទាំ​សុខភាព និង​អនាម័យ​ក្នុង​ការរស់នៅ​ជា​ទៀងទាត់ ដើម្បី​បង្កើន​សមត្ថភាព ក្នុង​ប្រតិបត្តិការ លើ​ការងារ បង្កា បង្ក្រាប និង សង្គ្រោះ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​ព្រម​ជាមួយ​គ្នា​នោះ​ផងដែរ ជា​រៀងរាល់ឆ្នាំ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្កើត​ឲ្យមាន​កម្មវិធី​ប្រលងកាយ សម្បទា ដែល​ជា​ការ​ជម្រុញ​ទឹកចិត្ត​កងកម្លាំង​ឲ្យ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ប្រកួតប្រជែង​គ្នា​។

​ជាក់ស្តែង​នៅ​ថ្ងៃទី​០៣-០៤ ខែ​មេសា ឆ្នាំ​២០២២នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការប្រលង​កាយសម្បទា​ប្រចាំឆ្នាំ​២០២២ នៅក្នុង​បរិវេណ​សួនច្បារមុខវត្តបទុមវតី ប្រកបដោយ​ភាពស្វាហាប់​៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *