ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលស្រុកចុះរុះរើ រោងបែត្រីលើផ្ទៃទឹក មានអ្នកលួចសង់

កំពង់ឆ្នាំង៖កម្លាំងអាជ្ញាធរស្រុកបរិបូរណ៍បានចុះរុះរើរោងបែចិញ្ចឹមត្រីលើផ្ទៃទឹកដែលពលរដ្ឋមួយចំនួនលួចសាងសង់ដោយខុសពីគោលការខេត្តកំពង់ឆ្នាំង។
មន្ត្រីសាលាស្រុកបានឱ្យដឹងថា កម្លាំងរដ្ឋបាលស្រុកបរិបូរណ៍និងអាជ្ញាធរឃុំឆ្នូកទ្រូ កាលពីថ្ងៃទី២២ ខែមីនាឆ្នាំ២០២២បានចុះរុះរើដំបូលប្រក់លើបែចិញ្ចឹមត្រីរបស់ពលរដ្ឋដែលលួចបន្លំសាងសង់ឱ្យមនុស្សរស់នៅលើផ្ទៃទឹកប្រឆាំងនឹងរដ្ឋបាលខេត្ត។
បន្ទាប់ពីមានអ្នកលួចចូលទៅរស់នៅលើផ្ទៃទឹកទើបអភិបាលរងស្រុកបានដឹកនាំកម្លាំងចម្រុះ ចុះណែនាំឱ្យម្ចាស់បែត្រីរុះលើដំបូលចេញដោយខ្លួនឯងពេលពលរដ្ឋមួយចំនួនបានសាងសង់បន្លំរស់នៅជាមួយបែត្រីនិងកន្លែងខ្លះសមត្ថកិច្ចក៏ជួយរុះរើដែរ។
គួរបញ្ជាក់ថា កន្លងទៅថ្មីៗនេះរដ្ឋបាលខេត្តកំពង់ឆ្នាំងបានដាក់ចេញនូវផែនការផ្លាស់ទីរបស់ពលរដ្ឋដែលរស់នៅលើផ្ទះបណ្ដែតទឹកឱ្យឡើងមករស់នៅលើគោកវិញ។ក្នុងនោះមានស្រុកកំពង់ត្រឡាច-ស្រុកជលគិរី-ស្រុកកំពង់លែង-ស្រុកបរិបូរណ៍-និងក្រុងកំពង់ឆ្នាំង។
ពលរដ្ឋស្ទើរ១០០ភាគរយបានឡើងមករស់នៅលើគោកតាមការរៀបចំរបស់រដ្ឋបាលខេត្ត។ប៉ុន្តែនៅមានជនឆ្លៀតឱកាសលួចចូលទៅរស់នៅលើផ្ទៃទឹកដោយបន្លំធ្វើជាបែចិញ្ចឹមត្រីពីក្រោម ប្រក់ដំបូលនិងរស់នៅពីលើ៕
រដ្ឋបាលស្រុកចុះរុះរើរោងបែត្រីលើផ្ទៃទឹកមានអ្នកលួចសង់

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *