ព័ត៌មានជាតិ

ប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

 

កំពង់ចាម៖ឯកឧត្តម ខ្លូត ផនប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២២ បានដឹកនាំការប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំនេះមាន១-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។២-ពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែមករា និងទិសដៅការងារប្រចាំខែកុម្ភៈឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។៣-ពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងស្តីពីការសម្រួល និងទទួលស្គាលសមាសភាពគណៈកម្មាធិកាពីគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្តកំពង់ចាម៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *