ព័ត៌មានជាតិ

ផ្លាស់ប្ដូរតំណែងជូនយោធិន កងរាជអាវុធហត្ថខេត្តព្រះវិហារ

ព្រះវិហារ៖នៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះវិហារនាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបចំផ្លាស់ប្ដូរមុខតំណែងជូនយោធិនកងរាជអាវុធហត្ថ ខេត្តព្រះវិហារ។ ពិធីនេះក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលបានមកពីការខិតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវ របស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ក្នុងការអនុវត្តតួនាទីភារៈកិច្ច និងការងារស្នូលកងរាជអាវុធហត្ថ បានយ៉ាងល្អប្រសើរនាពេលកន្លងមក។

លោកឧត្តមសេនីយ៍មេបញ្ជាការបានផ្តាំផ្ញើដល់យោធិនកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលបានផ្លាស់ប្ដូរមុខតំណែងថ្មី ត្រូវតែអនុវត្តនូវការងារជំនាញ ការងាររដ្ឋបាលទូទៅ ការងារបង្ការ ត្រូវចូលរួមសហការណ៍ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក។ ចំពោះការងារបង្រ្កាបពាក់ព័ន្ធបទល្មើសទូទៅ ត្រូវរាយការណ៍មកទីបញ្ជាការតាមមន្ទីរជំនាញ ក្នុងករណីចាំបាច់បន្ទាន់ ត្រូវរាយការណ៍ និងសុំបទបញ្ជាពីមេបញ្ជាការ។

កងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវប្រកាន់ខ្ជាប់លក្ខណៈសម្បត្តិ ៥ចំណុច ដើម្បីក្លាយជាមន្រ្តីកងរាជអាវុធហត្ថគំរូ។ វិធានការផ្ទៃក្នុងកងរាជអាវុធហត្ថ ៩ចំណុច និងរូបមន្តគ្រប់គ្រងបុគ្គលិកដែលមេបញ្ជាការអង្គភាព ឬប្រធានស្ថាប័ននីមួយៗ ត្រូវមាន ៧ចំណុច៖ ហូប ស្លៀកពាក់ ស្នាក់នៅ ការថែទាំសុខភាព អប់រំរៀនសូត្រ មធ្យោបាយធ្វើដំណើរកំសាន្តសប្បាយ និងដោះស្រាយទុក្ខលំបាក ។
ក្នុងនោះបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ “៣កុំ ៣ការពារ” របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីថែរក្សាការពារសុខភាពខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើងទាំងមូល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *