ប្រជាសហគមន៍ជនជាតិដើមភាគតិច ព្នង(ពូនង)១២គ្រួសារ រស់នៅខេត្តមណ្ឌលគិរី ប្តឹងលោកស្រី ទ្រី ដាណា ពីបទ ជេប្រមាថ មាក់ងាយជាសាធារណៈ ប្រព្រឹត្តឡើង កាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ហ្វេសប៊ុក ផេក ទ្រី ដាណា Dana try ។
លោកស្រី បានប្រដូចអតីតប្តី ឈ្មោះពូម៉ៅ ថា «អានេះ ចេញមកព្នងចុងស្រុកម៉ង» ពាក្យនេះ ត្រូវបានបងប្អូន ជនជាតិភាគតិច ពូនង ទាំងចាស់ទាំងក្មេង មិនសប្បាយចិត្ត និងទទួលយកពុំបាន ក៏ប្តឹងទារសំណងជំងឺចិត្តរហូតដល់២០ម៉ឺនដុល្លាឯណ្ណោះ។