ព័ត៌មានសន្តិសុខសង្គម

នឹងបញ្ជូន២នាក់ ទៅតុលាការ លួចសម្ភារៈលក់យកលុយទិញគ្រឿងញៀន

ភ្នំពេញ៖កម្លាំងនគរបាលនឹងបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការពីបទចូលលួចសម្ភារក្នុងឃ្លាំងយកលក់បានលុយទិញគ្រឿងញៀន។
ករណីនេះបានកើតឡើងស្ថិតនៅឃ្លាំងមួយតាមផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី៧ ខែធ្នូឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា មនុស្សប្រុសស្រី២នាក់បានជិះម៉ូតូសណ្តោងរ៉ីម៉កទៅគាស់ទ្វារឃ្លាំងមួយបម្រុងលួចយកសម្ភារ និងដែកនៅក្នុងឃ្លាំងនោះ តែត្រូវម្ចាស់ឃ្លាំងឃើញប្រាប់សមត្ថកិច្ច។កម្លាំងបានចុះចាប់ជនសង្ស័យទាំងពីរនាក់យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូបែកក្អម។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានចូលទៅក្នុងឃ្លាំង ដើម្បីលួចយកដែកនិងសម្ភារដោយសារតែពួកគេខ្វះខាតលុយ ដើម្បីទិញគ្រឿងញៀនយកមកជក់។បច្ចុប្បន្នទាំង២នាក់កំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *