ព័ត៌មានសន្តិសុខសង្គម

កម្លាំងជំនាញបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់

 

ព្រះវិហារ៖កម្លាំងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យជាមួយនគរបាលស្រុកត្បែងមានជ័យ កាលពីថ្ងៃទី២៤ខែវិច្ឆិការឆ្នាំ២០២១បានចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់១កន្លែង នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ។
លោក វង្ស វិសិដ្ឋ នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យបានឱ្យដឹងថា សិប្បកម្មនេះបានធ្វើសកម្មភាពកែច្នៃឈើលេខ១ប្រភេទឈើសុក្រម ផ្ចឹក ត្រាច និងឈើពរពេលជាច្រើនឆ្នាំ កន្លងមកហើយ។ជំនាញរដ្ឋបាលព្រៃឈើត្បែងមានជ័យបានចុះអប់រំធ្វើកិច្ចសន្យាឱ្យបញ្ឈប់ ដោយសិប្បកម្មនេះគ្មានច្បាប់អនុញ្ញាតទេតែម្ចាស់ទីតាំងនេះនៅតែរឹងរុះមិនព្រមឈប់ទើបប្រើវិធានការច្បាប់ ។
គួរបញ្ជាក់ថា សម្ភារមានដូចជាឈើមួយចំនួនធំ ម៉ាស៊ីនភ្លើង តាមឈូស ម៉ាស៊ីនវៀល និងសម្ភារមួយចំនួនធំ ត្រូវបានរឹបអូសដឹកយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *