បាត់ដំបង៖កម្លាំងនគរបាលស្រុកបាណន់កាលពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២០បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទជួញដូរគ្រឿងញៀន។ក្រោយពេលកម្លាំងឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០នៅចំណុចក្រុមទី៩ភូមីស្វាយប្រគាបឃុំឈើទាលស្រុកបាណន់ខេត្តបាត់ដំបង។
មន្ត្រីនគរបាលស្រុកបាណន់បានឱ្យដឹងថាជនសង្ស័យមានឈ្មោះវត្ថាស៊ីធាភេទប្រុសអាយុ២៣ឆ្នាំនៅភូមិបាយដំរាំឃុំបាយដំរាំស្រុកបាណន់។ដកហូតបានវត្ថុតាងមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនូន៣ថង់ទម្ងន់៤,៦៨ក្រាមនិងទូរស័ព្ទដៃចំនូន១គ្រឿងនិងលុយខ្មែរ២៥.០០០រៀល៕