ភ្នំពេញ៖សមត្ថកិច្ចបានចាប់ជនសង្ស័យបាន២នាក់ចំណោម៤នាក់ករណីឆក់ទូរស័ព្ទដៃពីនារីម្នាក់តែនារីរងគ្រោះជិះដេញតាមពីក្រោយ។ឯជនសង្ស័យបានជិះបុកម៉ូតូមួយគ្រឿងទៀតក៏ដួលត្រូវពលរដ្ឋចាប់បាន២នាក់ប្រគល់ឱ្យសមត្ថកិច្ច។
ករណីនេះកើតនៅមុខប្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ច្រកចូលវត្តតាំងកសាងក្នុងភូមិក្បាលដំរីទី១សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យកាលពីរសៀលថ្ងៃទី៩ខែឧសភាឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះ ណាន ថារិទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំស្នាក់នៅភូមិជ្រោយចង្វា សង្កាត់ជ្រោយចង្វានិងឈ្មោះ ឡាយ វីរៈអាយុ ១៥ឆ្នាំស្នាក់នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនទាំងពីរនាក់ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីមសង់ ស៊េរី២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ1GU-0736 សម្រាប់ធ្វើសកម្មភាព ៕