បាត់ដំបង៖គ្រោះថ្នាក់ចរាចរណ៍កើតឡើងខ្លួនឯងដោយរថយន្តច្នៃធុនធំម៉ាកហ៊ីយ៉ាន់ដាយបានដឹកឥដ្ឋចុះចំណោតភ្នំព្រឹកដល់ផ្លូវកោងចាប់ហ្វ្រាំងមិនស៊ីក្រឡាប់ចាក់ឥដ្ឋសង្កត់លើរបួសធ្ងន់ស្រាល៥នាក់ ។ហេតុការណ៍នេះកើតឡើងនៅលើផ្លូវលេខ៥៩ត្រង់ចំណោតភ្នំព្រឹកក្នុងភូមិថ្នល់បត់ឃុំអូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី៤ខែឧសភាឆ្នាំ២០២១។
លោកវរសេនីយ៍ទោហេង បារាំងអធិការនគរបាលស្រុកភ្នំព្រឹកបានឱ្យដឹងថា៖អ្នករបួសធ្ងន់និងស្រាលទាំង៥នាក់៖ឈ្មោះសួ ម៉ៃអាយុ២៨ឆ្នាំរបួសស្រាលជាតៃតុងរថយន្ត ពាក់ផ្លាកលេខញ០៤៧៤ភព៣។ឈ្មោះនឿយ សាវង្សភេទស្រីរបួសស្រាល,ឈ្មោះរ៉ាតអាយុ៤០ឆ្នាំរបួសធ្ងន់,ឈ្មោះឡាអាយុ១៧ឆ្នាំរបួសធ្ងន់និងឈ្មោះព្រាម ត្រប់អាយុ៣៣ឆ្នាំ។ទាំង៥នាក់រស់នៅភូមិរការឃុំទ្របាត្រស្រុកក្រឡាញ់ខេត្តសៀមរាប។
លោកអធិការបញ្ជាក់ថា៖មូលហេតុមកពីរថយន្តចុះចំណោតភ្នំព្រឹកមានល្បឿនលឿនហើយចាប់ហ្វាំងមិនស៊ីពេលមកដល់ផ្លូវកោងក្រឡាប់ចាក់ឥដ្ឋសង្កត់លើមនុស្សរបួសធ្ងន់ស្រាល៥នាក់តែម្តង ៕