ព័ត៌មានជាតិ

ចាប់ចិនម្នាក់និងគ្រឿងញៀនពេលជិះរថយន្តបុកប៉ារា៉ស់ចត្តាឡីស័កនៅស្រុកព្រៃនប់

 

ព្រះសីហនុ៖សមត្ថកិច្ចបានចាប់បុរសចិនម្នាក់ជាមួយគ្រឿងញៀនពេលបើកបររថយន្តបុកប៉ុស្តិ៍ចត្តាឡីសក្ក័នៅម្តុំភូមិមនោរម្យឃុំតានៃស្រុកព្រៃនប់ខេត្តព្រះសីហនុកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៦ខែមីនាឆ្នាំ២០២១។
កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ បានឱ្យដឹងថា៖ជនសង្ស័យឈ្មោះអ៊ូ យ៉ាវ ភេទប្រុស ជនជាតិចិន អាយុ៣៥ឆ្នាំ ត្រូវបានចាប់ខ្លួននិង រថយន្តមួយគ្រឿងម៉ាក Luxis RX៣៣០ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AE2398។រថយន្តនេះបានបើកបុកប៉ារ៉ាស់ចត្តាឡីស័កនៃស្រុកស្ទឹងហាវ ដែលសមត្ថកិច្ចឃាត់រថយន្តដើម្បីត្រួតពិនិត្យ។ រីឯអ្នកបើកបរបានបើកទ្វារថយន្តចុះដើម្បីរត់គេចខ្លួន តែកម្លាំងចម្រុះដេញតាមរហូតចាប់បាន។បន្ទាប់មកសមត្ថកិច្ចបានឆែកឆេររថយន្តរបស់ជនសង្ស័យ មានឃើញផ្ទុកនៅម្សៅពណ៌សមួយចំនួនសង្ស័យជាគ្រឿងញៀន។

វត្ថុតាងរួមមាន-ម្សៅសថ្លាចំនួន២កញ្ចប់-ខ្សៀជក់ចំនួន២-រថយន្ត ១គ្រឿង-កាតសម្គាល់ខ្លួនចំនួន៤-ទូរស័ព្ទចំនួន១គ្រឿង-ដបជក់ចំនួន ១-ដែកកេះចំនួន២។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *