ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ផឹកថ្នាំពុលសម្លាប់ខ្លួន មិនដឹងមូលហេតុ នៅស្រុកសន្ទុក

កំពង់ធំ៖ បុរសកម្មករចម្ការកៅស៊ូម្នាក់បានផឹកថ្នាំពុលសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅភូមិថ្មសំលៀងឃុំក្រយាស្រុកសន្ទុកខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២១។
មន្ត្រីនគរបាល បានឱ្យដឹងថា៖សពជនអត្តឃាតឈ្មោះ ធុន ប៊ុនធឿន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុមានមុខរបរជាកម្មករជៀរជ័រកៅស៊ូក្រុមហ៊ុនហ្គោលហ្វ័សុន។
ឈ្មោះ ខេន ស្រីមុំ អាយុ ២៣ ត្រូវជាប្រពន្ធនៃសព បានឱ្យដឹងថា៖ មុនកើតហេតុប្ដីគាត់ប្រាប់ថា ចេញទៅមុជទឹកនៅបន្ទប់ក្រៅផ្ទះមួយភ្លែត។មួយសន្ទុះគាត់មិនឮសូរចាក់ទឹកក៏អើត មើលតាមបង្អួច ឃើញប្ដីដួលក្រោយផ្ទះ។
ប្រពន្ធបានបន្តថា៖ក្រោយមកនាងបានទៅមើលឃើញថ្នាំពុលហៀរពេញមាត់ប្ដីប្រឡាក់ពេញខ្លួន ដោយនៅដៃកាន់ដបថ្នាំពុល ហើយប្តីបាននិយាយថា គាត់បានផឹកថ្នាំ ពុលអស់កន្លះដប។បន្ទាប់មកក្រុមគ្រួសារបាននិងរូបគាត់បានបញ្ជូនប្តីទៅពេទ្យឯកជនមួយ ហើយបន្តទៅមន្ទីរពេទ្យត្រពាំងស្វាយ ដល់ម៉ោងប្រហែល១២យប់ ក៏បានស្លាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *