ព័ត៌មានជាតិ

អាជ្ញាធរនឹងមានចំណាត់ការលើស្លាកសញ្ញា ផ្សព្វផ្សាយពាណិជ្ជកម្មណា ដែលពុំមានចុះបញ្ជីសុំសិទ្ធិ

ព្រះវិហារ៖អាជ្ញាធរខេត្តព្រះវិហារនឹងមានចំណាត់ការលើផ្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជប៉ាណូ អាហ្វីស ណាដែលពុំបានចុះបញ្ជីសុំសិទ្ធិឬស្នើសុំលិខិតអនុញ្ញាត។
លោកគោស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី៤កុម្ភៈឆ្នាំ២០២១បាន ដឹកនាំកិច្ចពិភាក្សាមួយ ក្រោយការបង្កើតគណៈកម្មាការអន្តរមន្ទីររបស់ខេត្តដើម្បីពិនិត្យនិងរកដំណោះស្រាយលើវិធានការផ្សេង ៗ។ជាមួយនោះជម្រុញឱ្យម្ចាស់អាជីវកម្មនានា ដែលបានលើកផ្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មប៉ាណូ អាហ្វីស ដែលមិនបានមកចុះបញ្ជីសុំសិទ្ធិផ្សព្វផ្សាយ។
លោកគោស៊ុ ប៊ុនសឿតកិច្ចបានថ្លែងថា៖ប្រជុំអន្តរមន្ទីរ ដែលធ្វើឡើងនៅពេលនេះ មានគោលបំណងក្នុងការពិនិត្យ ទៅលើផ្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ាណូ អាហ្វីស និងស្លាកសញ្ញាផ្សេងៗទៀត ដែលបានផ្សព្វផ្សាយពាណិជ្ជកម្ម ដោយពុំបានមកចុះបញ្ជីស្នើសុំសិទ្ធិផ្សព្វផ្សាយ ឬស្នើសុំលិខិតអនុញ្ញាតពីអាជ្ញាប័ន ,បន្តសុពលភាពនៅច្រកចេញចូលតែមួយ របស់សាលាខេត្តព្រះវិហារ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *