Uncategorized

បើករថយន្តទាក់ខ្សែភ្លើងទាញបាក់បង្គោលថ្មសង្កត់លើរថយន្ត០១គ្រឿងទៀត

 

ភ្នំពេញ៖រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនចិនបានបើកទាក់ខ្សែភ្លើងទាញបាក់បង្គោលថ្មមួយដើមដួលសង្កត់លើរថយន្តក្រឡុកស៊ីម៉ងត៍១គ្រឿងទៀត។ហេតុការណ៍នេះបានកើតឡើងនៅភូមិតាងួនសង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យកាលពីព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២១។

សាក្សីបានឱ្យដឹងថា៖រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនចៀនសិនយានពាក់ផ្លាកលេខភ្នំពេញ5A2791បើកចូលការដ្ឋានហើយបានទាក់ខ្សែភ្លើងទាញទាំងបង្គោលថ្មបណ្តាលឱ្យបាក់ដួលសង្កត់ទៅលើរថយន្តក្រឡុកស៊ីម៉ងត៍១គ្រឿងទៀតពាក់ផ្លាកលេខភ្នំពេញ5A2789ដែលជារបស់ក្រុមហ៊ុនជាមួយគ្នាបើកមកពីក្រោយបណ្តាលឱ្យរងការខូចខាតនិងធ្លាក់ខ្សែភ្លើងរាយប៉ាយពេញផ្លូវ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *