Uncategorized

នគរបាលក្រុងបាត់ដំបង បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីគ្រឿងញៀន

បាត់ដំបង៖ កាលពីថ្ងៃពុធ១៣រោច​ខែមិគ​សិរឆ្នាំខា​ល​​ចត្វាស័កព.ស.​២៥៦៦​ត្រូវនឹងថ្ងៃ​ទី២១ខែ​ធ្នូឆ្នាំ២០២២វេលា​ម៉ោង​១៦​និង៣០នាទីស្ថិតនៅចំណុច ភូមិវត្តរំដួល សង្កាត់ចំការសំរោងក្រុងបាត់ដំបងខេត្តបាត់ដំបងអ​នុវត្តតាមយោ​បល់ដឹកនាំរបស់លោកឧត្តម​សេ​នី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋានន​គរ​បាលខេត្តបាត់ដំ​បង​ រួមនឹងយោ​បល់លោកឧត្តមសេ​នីយ៍ត្រី​ កុយ​ ហៀ​ង​ ស្នងការរងផែ​ន​ការ​ងារ​ប្រឆាំ​ង​គ្រឿ​ង​ញៀន​ លោកវរ​សេនី​យ៍ឯក​ពេជ្រ​ សា​រ៉ែន​ អធិការនគរ​បាលក្រុងបាត់ដំបង​ បានដឹកនាំកម្លាំ​ង​ផ្នែកជំ​នាញ​ប្រឆាំងគ្រឿង​ញៀន ចុះប្រតិបត្តិការ បង្ក្រាបករណីរក្សាទុក​ដោយខុសច្បាប់នូវសារធាតុ​ញៀន០១ករ​ណី ក្នុងបទល្មើសជាក់ស្តែងដែលក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចាប់ឃាត់ខ្លួនជន​សង្ស័យបានចំនួន០១នាក់ឈ្មោះ​សេត មករាភេទស្រី អាយុ ៤០ ឆ្នាំទីលំនៅបច្ចុ​ប្បន្ន ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបា ត់ដំ បង។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ០៧ កូនថង់សង្ស័យមានសារធាតុញៀន
-ទូរស័ព្ទចំនួន០១ គ្រឿង។

លុះដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ វេ​លាម៉ោង១៦ និង៤៥នាទី នៅចំ​ណុច ភូមិវត្តរំដួល សង្កាត់ ចំការ សំ​រោង ក្រុ​ងបាត់ដំបង ខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលបានបង្រ្កាករណីគ្រឿង​ញៀ​នមួយករ ណីទៀត ក្នុងបទល្មើសជាក់ស្តែង ដោយបានឃាត់ខ្លួនជន​សង្ស័​យចំនួន០១ នាក់ឈ្មោះ វឿន គឹម​លេង ភេទប្រុស ២៨អាយុ ឆ្នាំទីលំនៅបច្ចុប្បន្ន ភូមិ សំរោ ងស្នោឃុំសំ​រោងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ០២ កូនថង់សង្ស័យមានសារធាតុញៀន។
-អំពូលសំរាប់ប្រើប្រាស់ថ្នាំញៀនចំនួន០១-ម៉ូតូម៉ាកហុងដាឌ្រីមមានលេខតូND12ME. 800 67 41-បាត់ ដំបង1B-2218។

បច្ចុប្បន្នជនសង្ស័យត្រូវបានអធិការដ្ឋាននគរ បាលក្រុងរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធី​ច្បាប់៕

Processed with Rookie Cam
Processed with Rookie Cam
pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *