Uncategorized

រដ្ឋបាលខណ្ឌឫស្សីកែវចុះត្រួតពិនិត្យជាក់ស្ដែងទីតាំងខារ៉ាអូខេដែលប្រែក្លាយជាភោជនីយដ្ឋានចំនួន៤ទីតាំង

ភ្នំពេញ÷ថ្ងៃទី១៤កក្កដាឆ្នាំ២០២០វេលាម៉ោង២០និង០០នាទីយប់រដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះត្រួតពិនិត្យជាក់ស្ដែងទីតាំងខារ៉ាអូខេ ដែលប្រែក្លាយជាភោជនីយដ្ឋាន ចំនួន ០៤ ទីតាំង នៅសង្កាត់គីឡូម៉ែតលេខ៦ ដោយរកឃើញថា មាន ០២ ទីតាំង លួចបើកដំណើរការជាខារ៉ាអូខេ ដែលផ្ទុយពីការណែនាំរបស់ ក្រសួងសុខាភិបាលនិង រាជរដ្ឋាភិបាល។ ចំពោះទីតាំងដែលបានលួចបើកខារ៉ាអូខេនោះគឺមានយីហោរ អាត់ ជួង និង ស្បូវលាភ។ រដ្ឋបាលបានធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្ម អោយបញ្ឈប់សកម្មភាពនេះជាបន្ទាន់។ ប្រសិនបើមានការបើកដំណើរការខារ៉ាអូខេទៀត រដ្ឋបាលខណ្ឌ នឹងបញ្ឈប់ការធ្វើអាជីវកម្មជារៀងរហូត។ ដោយឡែក០២ ទីតាំងទៀត បានគោរពយ៉ាងត្រឹមត្រូវតាមសេចក្ដីណែនាំ របស់ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល

ថ្ងៃពុធ ១០ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២០ និង០០ នាទីយប់ កម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ តំណាង ឯកឧត្តម ជា ពិសី អភិបាលខណ្ឌ ដោយមានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធាន មន្ត្រីការិយាល័យចំណុះខណ្ឌពាក់ព័ន្ធលើវិស័យទេសចរណ៍ រដ្ឋបាលសង្កាត់ស្វាយប៉ាក កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌ និងប្រជាការពារសង្កាត់ បានចុះត្រួតពិនិត្យទីតាំងខារ៉ាអូខេ (KTV) ចំនួន ០៤ កន្លែង ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផល ក្នុងចំណោមទីតាំងខារ៉ាអូខេ(KTV) ចំនួន ០៤ កន្លែង មាន ០២ ទីតាំង លួចបើកដំណើរការ ខារ៉ាអូខេ គឺមានយីហោរ អាត់ ជួង និង ស្បូវលាភ រដ្ឋបាលបានធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្ម អោយបញ្ឈប់សកម្មភាពនេះបន្ទាន់។ ប្រសិនបើមានការបើកដំណើរការខារ៉ាអូខេទៀត រដ្ឋបាលខណ្ឌ នឹងបញ្ឈប់ការធ្វើអាជីវកម្មជារៀងរហូត។ ដោយឡែក០២ ទីតាំងទៀត បានគោរពយ៉ាងត្រឹមត្រូវតាមសេចក្ដីណែនាំ របស់ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល និងកំពុងដំណើរការធម្មតានិងមានលក្ខណៈជាភោជនីយដ្ឋាន ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ ការបង្ការ និងការការពារ ជម្ងឺកូវដ១៩អោយបានល្អប្រសើរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *