Uncategorized

អាស៊ីភ័យបានឆាប់ឆេះផ្ទះឈើ ២ខ្នងអស់ទាំងស្រុងនៅខណ្ឌឬស្សីកែវ

 

ភ្នំពេញ៖អគ្គិភ័យបានឆាប់ឆេះផ្ទះឈើ២ខ្នងយ៉ាងសន្ធោសន្ធៅនៅត្រង់ម្តុំផ្លូវរថភ្លើងកែងនឹងផ្លូវទំនប់ទួលគោកក្នុងភូមិបាក់ទូកក្នុងសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវកាលពីកាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី៧ខែមករាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ផ្ទះដែលឆេះម្ចាស់ឈ្មោះហេងដានីភេទស្រីអាយុ៥២ឆ្នាំមុខរបរលក់ភេសជ្ជៈនិងគ្រឿងម្ជូរ។ចំណែកផ្ទះមួយទៀតជាផ្ទះជួលម្ចាស់បានគេចខ្លួនបាត់។ផ្ទះទាំងពីរល្វែងជញ្ជាំងកុងផ្លាកកេប្រក់ស័ង្កសីទំហំ៣ម៉ែត្រគុណ៥ម៉ែត្រត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះមិនបណ្ដាលឱ្យនរណាម្នាក់រងគ្រោះទេ។ឯសម្ភារទ្រព្យសម្បត្តិដែល មាននៅក្នុងផ្ទះគឺឆេះគ្មានសល់ ចំពោះមូលហេតុ សមត្ថកិច្ចកំពង់ស្រាវជ្រាវបន្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *