Uncategorized

ភ្លើងឆេះរោងចក្រផលិតចានប្រអប់ស្នោបំផ្លាញទ្រព្យសំភារៈជាច្រើន

 

ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះរោងចក្រផលិតចានប្រអប់ស្នោ(BMPP)ដោយលេបត្របាក់អស់អគារមួយខ្នងនិងសម្ភារជាច្រើនដែលផ្តើមចេញពីទុស្សេចរន្តអគ្គិសនី។ហេតុការណ៍នេះបានកើតឡើងនៅភូមិព្រៃល្ងសង្កាត់ចោមចៅ២ខណ្ឌពោធិសែនជ័យកាលពីល្ងាចថ្ងៃទី៦ខែមករាឆ្នាំ២០២១។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា៖រោងចក្រផលិតចានប្រអប់ធ្វើអំពីស្នោហើយអគារដែលទទួលរងអគ្គិភ័យឆាបឆេះសង់ពីគ្រោងដែកប្រក់ស័ង្កសីទំហំ៣០ម៉ែត្រគុណ៤០ម៉ែត្រ។រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១កងពលតូចលេខ៧០ចំនួន៣គ្រឿងរថយន្តសាលាខណ្ឌពោធិសែនជ័យចំនួន២គ្រឿងរថយន្តស្នងការដ្ឋានក្រុងភ្នំពេញសហការបាញ់ទឹកពន្លត់ភ្លើងអស់រយៈពេល១ម៉ោងទើបភ្លើងរលត់នៅវេលាម៉ោង៦ល្ងាចថ្ងៃដដែល ។
គ្រោះអគ្គិភ័យនេះបង្កឱ្យរងខូចខាតអាគាររោងចក្រមួយខ្នងអស់ទាំងស្រុងសម្ភារវត្ថុធាតុដើមសម្រាប់ផលិត ម៉ាស៊ីនវាយពុម្ពចានប្រអប់រងខូចខាតអស់ទាំងស្រុង តែមិនបង្កឱ្យអ្នកណារងរបួសឡើយ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *