Uncategorized

ជនមួយក្រុមដេញកាប់យុវជនម្នាក់ឱ្យរបួសធ្ងន់នៅខណ្ឌសែនសុខ

 

ភ្នំពេញ៖ក្មេងស្ទាវ១ក្រុមប្រដាប់ដោយដាវបានជិះម៉ូតូ២គ្រឿងដេញយុវជនម្នាក់កាប់បណ្តាលឱ្យយុវជននោះរងរបួសធ្ងន់ក៏រត់ទៅដួលក្នុងហាងលក់គ្រឿងអគ្គិសនីមួយឯក្រុមជនដៃដល់បានគេចខ្លួននាំទាំងនារីម្នាក់ទៅជាមួយ។ហេតុការណ៍នេះកើតឡើងនៅម្តុំស្តុបផ្លូវហាណូយកែវផ្លូវ៩២ក្នុងភូមិបាយាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខកាលពីរសៀលថ្ងៃទី៦ខែមករាឆ្នាំ២០២១។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖យុវជនរងគ្រោះឈ្មោះហុកគឹមម៉េងអាយុ១៨ឆ្នាំជាសិស្សថ្នាក់ទី១២សាលាសុវណ្ណភូមិបឹងត្របែកនៅភូមិស្លែងរលើងសង្កាត់អូរបែកក្អមខណ្ឌសែនសុខរងរបួស២ដាវចំស្មានិងចង្កេះត្រូវនគរបាលខណ្ឌសែនសុខបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ។

ប្រភពដដែលបានបន្តថា៖ក្រោយកើតហេតុក្រុមជនដៃ ដល់ក៏បានជិះម៉ូតូគេចខ្លួន ដោយ នាំនារីវ័យ ក្មេង ដែលយុវជននោះឌុបទៅជាមួយផងដែរ។ទាក់ទិនការប្រើហឹង្សារនេះសមត្ថកិច្ចមានការសង្ស័យថាជារឿងស្នេហាត្រីកោណដែលយុវជនរូបនោះស្រឡាញ់នារីរូបនោះចំសង្សាររបស់ជនដៃដល់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *