ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើបបានបន្ថែមល្បឿនបើកបំពានភ្លើងស្តុប ជ្រុលបុករថយន្ត១គ្រឿងទៀត ខូចខាតសងខាង

 

ភ្នំពេញ៖រថយន្តទំនើបបានបន្ថែមល្បឿនបើកបំពានភ្លើងស្តុប ក៏ជ្រុលទៅបុករថយន្តទំនើបមួយគ្រឿងទៀត ចំពាក់កណ្តាលពេញទំហឹង ធ្វើឱ្យរថយន្តខូចយ៉ាងដំណំទាំងសងខាង។គ្រោះថ្នាក់ចរាចរណ៍នេះ នៅផ្លូវព្រះនរោត្តម ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៩ ខែធ្នូ។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានបុរសម្នាក់បើករថយន្តម៉ាកMazda ផ្លាកលេខរដ្ឋ10 2-0723 តាមផ្លូវព្រះនរោត្តមពីត្បូងទៅជើង។លុះមកដល់កន្លែងខាងលើបានឆ្លងភ្លើងស្តុបពណ៌ខៀវ។ពេលនោះស្រាប់តែមានរថយន្តម៉ាក Lexus LM300h ផ្លាកលេខ ភ្នំពេញ 2BV-0123 បើកយ៉ាងលឿនបំពានភ្លើងស្តុប។

រថយន្តនេះក៏ជ្រុលទៅបុករថយន្ត Mazda ចំពាក់កណ្តាលពេញទំហឹង ហើយខ្ទាតទៅចិញ្ចើមផ្លូវខូចខាតធ្ងន់ធ្ងរ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។ក្រោយមានហេតុការណ៍ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ ហើយបានបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *