ព័ត៌មានសន្តិសុខសង្គម

បើករថយន្តឆ្លងស្ពានក្នុងល្បឿនលឿនផ្នែកក្រោយបានប៉ះម៉ូតូដួល បណ្ដាលធ្វើឲ្យក្មេងស្រីម្នាក់របួសធ្ងន់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបើកឆ្លងស្ពានក្នុងល្បឿនលឿនផ្នែកខាងក្រោយបានប៉ះម៉ូតូដួលបណ្តាលឱ្យក្មេងស្រីម្នាក់រងរបួសធ្ងន់ត្រូវដឹកទៅមន្ទីរពេទ្យសង្រ្គោះភ្លាមៗ។
ហេតុការណ៍នោះបានកើតឡើងនៅតាមផ្លូវបេតុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីល្ងាចថ្ងៃទី២ ខែធ្នូ។សាក្សីបានឱ្យដឹងថា ដំបូងគេបានឃើញក្មេងស្រីវ័យប្រហែល២០ឆ្នាំបើកម៉ូតូម៉ាកហុងដាប៊ីតផ្លាកលេខកំពង់ចាម 1U-7114 ពីកើតទៅលិច ។មកដល់កន្លែងខាងលើបានឆ្លងស្ពានកាត់ប្រឡាយស្រាប់តែមានរថយន្តតូយូតាតាកូម៉ាផ្លាកលេខភ្នំពេញ 2BQ-2213 មកពីក្រោយក្នុងល្បឿនលឿនផ្នែកក្រោយរថយន្តបានប៉ះម៉ូតូពេញទំហឹងឱ្យដួលរងរបួសធ្ងន់ម៉ូតូរងការខូចខាតយ៉ាងដំណំ។ចំណែករថយន្តបានរេចង្កូតធ្លាក់ក្នុងប្រឡាយទឹក។
ក្រោយកើតហេតុនគរបាលចរាចរណ៍ខណ្ឌសែនសុខបានចុះវាស់វែងនិងយកមធ្យោបាយទាំង២ទៅរក្សារទុកដើម្បីរង់ចាំភាគីសងខាងចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *