ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ដឹកនាំកម្លាំងអន្តរាគមន៍ ពន្លត់អគ្គីភ័យមួយករណីឲ្យរលត់វិញ ជាអកុសលអគ្គីភ័យលេបត្របាក់អាយុជីវិតមនុស្សប្រុស-ស្រី០២នាក់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ នៅសង្កាត់ផ្សារដេប៉ូទី ២

ភ្នំពេញ៖ ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណជា ១០ និង៣០នាទីព្រឹក ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការ អ.ហ ខណ្ឌ លោកអភិបាលខណ្ឌ និងកម្លាំងចម្រុះគ្រប់ផ្នែក ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ សហការជាមួយ នគរបាលការិយាល័យនគរបាលពន្លត់ បង្ការនិងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានពន្លត់អគ្គីភ័យ នៅចំណុចផ្ទះលេខ៨៨ និងផ្ទះលេខ៩០ ផ្លូវ១៣៨ សង្កាត់ផ្សារដេប៉ូទី២ ដោយមូលហេតុ ការផ្សាដែក ក្នុងហេតុការណ៍នេះ បានបង្កអោយ បុរស វ័យ៣៥ឆ្នាំម្នាក់ បានស្លាប់ និង បុរសម្នាក់ វ័យ ៣០ ឆ្នាំ រងរបួសធ្ងន់ធ្ងរ និងនារីវ័យ ២៥ឆ្នាំម្នាក់ បានស្លាប់ ។ ប្រតិបត្តិការនេះ បានប្រើប្រាស់រថយន្តពន្លត់ ចំនួន ១៣គ្រឿង បំពង់ពន្លត់អគ្គីភ័យ ១០បំពង់ និងបង្កឱ្យខូចខាតសំភារៈក្នុងផ្ទះទាំងស្រុង នៅជាន់ផ្ទាល់ដី។ អគ្គិភ័យខាងលើនេះ បានរលត់ទៅវិញ នៅវេលាម៉ោង ១១ និង ១០នាទីព្រឹកថ្ងៃខែឆ្នាំដដែល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *