ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ០៨នាក់ ប្រើកាំបិតប៉័ងតោកាប់សិស្សរបួស០២នាក់ ទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឬស្សីកែវស្រាវជ្រាវចាប់ជនសង្ស័យបាន៨នាក់ចំណោម១២នាក់ដែលប្រើកំបិតប៉័ងតោកាប់សិស្ស២នាក់ឱ្យរងរបួសធ្ងន់និងបញ្ជូនទៅតុលាការនៅថ្ងៃនេះ។
សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងជំនាញខណ្ឌឬស្សីកែវកាលពីថ្ងៃទី២៩ ខែមករាបានស្រាវជ្រាវចាប់ជនសង្ស័យបាន៨នាក់ចំណោម១២នាក់ពាក់ព័ន្ធប្រើកាំបិតប៉័ងតោកាប់សិស្ស២នាក់ឱ្យរបួសធ្ងន់នៅ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវកាលពីពេលកន្លងទៅ។
ជនសង្ស័យ៨នាក់ដែលចាប់ខ្លួន-ឈ្មោះសុខ ជា-ឈ្មោះតុងម៉េងលី-ឈ្មោះម៉ៅហឿន មិថុនា-ឈ្មោះ ហុក សុធារិទ្ធ-ឈ្មោះហួត ចាន់តារាពេជ្រ-ឈ្មោះ យ៉េត រ៉ាវី-ឈ្មោះសុគន្ធ បញ្ញា-និងឈ្មោះទឹម បញ្ញា។ពូកគេមានអាយុពី១៤ដល់១៦ឆ្នាំនៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ដកហូតវត្ថុតាងរួមមាន -កាំបិតបុ័ងតោ២ និងម៉ូតូ២ គ្រឿង។
ចំណែកជនរងគ្រោះ២នាក់ឈ្មោះគ្រីណាសាការ អាយុ១៦ឆ្នាំខ្មែរអីស្លាមជាសិស្សស្នាក់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវរងរបួសធ្ងន់។ឈ្មោះរី ណារុនអាយុ១៥ឆ្នាំជាសិស្សស្នាក់នៅភូមិសង្កាត់ជាមួយគ្នារបួសធ្ងន់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *