Uncategorized

លោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុន ចាន់ ដឹកនាំកងកម្លាំងសួរសុខទុក្ខលោក រតន៍ ម៉ូរ៉ា អតីតស្នងការរងកំពុងសំរាកព្យាបាលជម្ងឺដល់លំនៅដ្ឋាន

 

បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នេះដោយអនុវត្តតាមអនុ សាសន៍ណែនាំផ្តាំផ្ញេីរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គ ស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំលោក លោកស្រីស្នងការរង និងថ្នាក់ដឹកនាំព្រមទាំងកងកម្លាំងនគរបាល ក្នុងស្នងការដ្ឋាន ទៅសួរសុខ ទុក្ខលោក រតន៍ ម៉ូរ៉ា អតីតស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជានិវត្តន៍ជនខណៈដែល លោកមានជម្ងឺកំពុងសម្រាកព្យាបាល ក្នុងលំនៅ ដ្ឋានស្ថិតនៅសង្កាត់ចំការសំរោង ក្រុង បាត់ដំបង ខេត្តបាត់ដំបង ។

លោកឧត្តមសេនីយ៍ទោស្នងការបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំព្រមទាំងកង កម្លាំងនគរបាលជាតិ ចំណុះស្នង ការដ្ឋាននគរបាលខេត្តបាត់ ដំបងទាំងអស់ ជាពិសេសមិនភ្លេចនូវគុណបំណាច់របស់លោកនៅក្នុងពេលដែលលោករួមចំណែកក្នុងការបម្រេីជាតិ មាតុភូមិតាំងពីប្រទេសជាតិស្ថិតក្នុងគ្រា លំបាក ឆ្លងកាត់ច្រេីនដំណាក់កាល រហូតមក ដល់ពេលនេះ ។ បេីទោះបីលោកបានចូលនិវត្តន៍ពីការងារហេីយក្តីតែគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់លោកគឺជាវីរៈភាពសម្រាប់អ្នកបន្តវេននៅថ្ងៃនេះ និងសូមឱ្យអការៈជម្ងឺរបស់លោក បានធូរស្បេីយ ប្រសេីរឡេីងវិញ។

ជាមួយនឹងការសាកសួរសុខទុក្ខនេះលោក ស្នងការ បាននាំយកនូវថវិកាដែលបាន ពីការចូលរួមរបស់បងប្អូនកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាន ផ្លែផល្លានិងភេសជ្ជៈមួយចំនួនយកទៅប្រគល់ជូនលោក រតន៍ ម៉ូរ៉ា និងក្រុមគ្រួសារផងដែរ។

លោករតន៍ ម៉ូរ៉ា និងក្រុ មគ្រួសារ បានថ្លែងនូវអំ ណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គ ស្នងការដ្ឋាននគរបាលជាតិក៏ដូចទឹកចិត្តរបស់លោក ឧត្តមសេនីយ៍ទោស្នងការ លោក លោកស្រីស្នងការរងនិងកងកម្លាំងនគរបាលទាំងអស់ដែលអញ្ជេីញមកសួរសុខទុក្ខនិងផ្តល់នូវថវិកា ផ្លែផល្លានិងភេសជ្ជៈផង ដល់រូបលោក និងក្រុមគ្រួសារក្នុងពេលដែលកំ ពុងមានជម្ងឺ ជួបការលំបាក ដល់លំនៅដ្ឋាន ជាមួយនេះលោកនិងក្រុមគ្រួសារ សូមជូនពរដល់ឯក ឧត្តមនាយឧត្តមសេនី យ៍អគ្គ ស្នង ការនគរបាលជាតិលោកស្នងការ លោ ក លោកស្រីស្នងការរងព្រមទាំប កងកម្លាំងនគរបាលទាំងអស់សូម ប្រកបដោយសុខភាពល្អទទួល បានជោគជ័យគ្រប់ភារកិច្ចក្នុងការបម្រេីជាតិ បម្រេីប្រជាពលរដ្ឋនិង មានសុខសុភមង្គលក្នុងក្រុមគ្រួសារ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *