ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ករណីរក្សាទុកគ្រឿងញៀន នៅស្រុកសង្កែ

​(បាត់ដំបង)៖ នៅថ្ងៃ​ព្រហស្បតិ៍​៨កេីត​ខែ​មិគសិរឆ្នាំខាលចត្វាស័កព.ស.២៥៦៦​ត្រូវនឹ​ងថ្ងៃទី០១ខែធ្នូ ឆ្នាំ២០​២២​វេលាម៉ោ​ង​៩និង៣០នាទីនៅចំណុចក្រុមទី០១ ភូមិ​ច្រាបវាល ឃុំអន្លង់វិល ស្រុកស​ង្កែ ខេត្តបាត់ដំបង​ អុវត្តតាមយោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោក​ឧត្តមសេនីយ៍​ត្រី​ កុ​យ​ ហៀង​ ស្នងការរងផែនការងារ​ប្រឆាំងគ្រឿងញៀន​ លោកវរសេនី​យ៍​ទោ​ យុត​ តុងហូ​ អធិការនគរបាលស្រុ​កសង្កែ​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន​នៃអធិការដ្ឋាននគរបាលស្រុកចុះប្រតិបត្តិការបង្ក្រា​បបានករណី រក្សាទុក​ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែងដែលក្នុងកិច្ចប្រតិបត្តិការនេះ​សមត្ថកិច្ចឃាត់ខ្លួនជន​សង្ស័យចំនួន០១នាក់ មានឈ្មោះ គៀង សុវណ្ណថង ភេទប្រុស អាយុ​៣១ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួ​ន​០១ថង់ ទម្ងន់ ០,៩២ក្រាមសង្ស័យមានសារធាតុ​ញៀននិងថង់ច្រករំលែកថ្នាំញៀនចំនួន ០៣។
-ដែកកេះកែច្នៃចំនួន០១
-នាឡិកាចំនួន០១
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ស សេរីឆ្នាំ២០១៨ ស្លាកលេខបាត់ដំបង1Y-3849 លេខម៉ាសុីនCN125K-8023392​។បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំ​រឿងចាត់ការតាមនីតិវិធី​ ច្បាប់ហេីយ៕

Processed with Rookie Cam
pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *