ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ ទៅតុលាការ

បន្ទាយមានជ័យ៖កម្លាំងអាវុធហត្ថនៅព្រឹកថ្ងៃទី៥ ខែតុលាបានបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូទៅតុលាការខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមនីតិវិធី។
មន្ត្រីអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យថា កាលពីរសៀលថ្ងៃទី៤ ខែតុលា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវអស់ជាច្រើនថ្ងៃឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ។ជនសង្ស័យឈ្មោះ ធី កុសល់ ហៅរីណា អាយុ១៦ឆ្នាំ ទីកន្លែងកំណើត ភូមិជីវាំង ឃុំជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ជននេះបានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ បន្ទាយមានជ័យ 1V–9354 កាលពីយប់ ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២២ នៅម្ដុំវត្តបាលិលេយ្យ ក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ម្ចាស់ម៉ូតូឈ្មោះ នូ ងោល អាយុ៣៧ឆ្នាំ នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ចំណែកម៉ូតូត្រូវបានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ជូនម្ចាស់វិញ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *