ព័ត៌មានសន្តិសុខសង្គម

ស័ក៤កន្លះម្នាក់ ត្រូវពិន័យស្រវឹងបើករថយន្តបុករបងថ្ម

ភ្នំពេញ៖ករណីមន្ត្រីនាយរងការិយាល័យនគរបាលចរាចរណ៍ភ្នំពេញស័ក៤កន្លះម្នាក់ស្រវឹងស្រាបើករថយន្តបុករបងថ្មត្រូវផាកពិន័យនិងដាក់វិន័យកងកម្លាំង។
ក្រុមការងារព័ត៌មានរហ័សនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែមេសាបានចេញសេចក្តីបំភ្លឺជូនសាធារណៈជនឱ្យបានជ្រាបពីករណីគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ ខែមេសា។ហេតុការណ៍នេះបង្កពីនាយរង នគរបាលចរាចរណ៍មួយរូបឈ្មោះ មួន សុខា អាយុ៤៣ឆ្នាំស័ក៤កន្លះពេលស្រវឹងស្រាបើករថយន្តឡង់គ្រីស័រ ០២១ ផ្លាកលេខ “កម្ពុជា 3456.MSK” ។
មន្ត្រីរូបនោះបានបើករថយន្តទៅបុករបងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបណ្តាលឱ្យរងការខូចខាត នៅផ្លូវលេខ១៨៣ កែងផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ករណីនេះគឺជារឿងបុគ្គល ហើយត្រូវបានសមត្ថកិច្ចជំនាញនាំយកមកផាកពិន័យតាមច្បាប់ និងធ្វើកិច្ចសន្យាណែនាំអប់រំ ក៏ដូចជាការដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *