ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនរង្ស័យ២នាក់ទៅតុលាការ ករណីឆរបោកប្រជាពលរដ្ឋ ១៥៩នាក់ ឲ្យដាក់លុយទិញវត្ថុបុរាណអថ័នសំរិទ្ធ

(ខេត្តសៀមរាប) មានពលរដ្ឋចំនួន ១៥៩នាក់ ចាញ់បោក ដាក់លុយទិញវត្ថុបុរាណ អថ័នសំរឹទ្ធ
មនុស្សចំនួន២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលស្រុកស្វាយលើ ឃាត់ខ្លួនបញ្ជួនទៅតុលាការ ករណីឆបោកពលរដ្ឋឲ្យដាក់លុយទិញវត្ថុបុរាណ អថ័នសំរឹទ្ធ។

ជនសង្ស័យ ១.ឈ្មោះ ទេព សុវណ្ណ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ២.ឈ្មោះ ចុត វេក ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
មន្ត្រីនគរបាលខេត្តសៀមរាប បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកមួយថា ករណី ឆបោក(ដាក់លុយទិញវត្ថុបូរាណ អថ័នសំរឹទ្ធ) កើតឡើងចន្លោះពីថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចស្រុកស្វាយលើ។
មន្ត្រីនគរបាលដដែលបន្តតថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឈ្មោះ ទេព សុវណ្ណ ភេទប្រុស និងឈ្មោះ ចុត វេក ភេទប្រុស បានចុះមកផ្សព្វផ្សាយ នៅក្នុងទឹកដីស្រុកស្វាយលើ ខេត្តសៀមរាប ថា មានក្រុមហ៊ុន វត្ថុបុរាណ ថ្មសំរិទ្ធ ត្រូវការប្រាក់រៀបអសះនះ ដើម្បីយកអថ័នសំរិទ្ធ មកលក់ ដោយតម្រូវអោយប្រជាពលរដ្ឋ ដាក់ប្រាក់ចំនួន៥០០០០រៀល និងបានប្រាក់ចំណេញមកវិញចំនួន៥០០០០ដុល្លាអាមេរិក។ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ឈ្មោះ ទេព សុវណ្ណ និងឈ្មោះ ចុត វេក ចាប់ផ្តើមប្រមូលប្រាក់ពីប្រជាពលរដ្ឋ ដោយបានបែងចែកជាក្រុម ដើម្បីប្រមូល ក្នុងឃុំស្វាយលើ មានចំនួន០៦នាក់ និងឃុំតាសៀម មានចំនួន០៣នាក់។ ក្នុងនោះមានចំនួន០២ឃុំ ស្មើនឹង០៩ភូមិ ប្រជាពលរដ្ឋ ដែលបានចាញ់បោក មានចំនួនសរុប១៥៩នាក់។
»យោងតាមការស្តាប់បំភ្លឺរបស់ប្រជាពលរដ្ឋ ចំនួន០២នាក់:
១. ឈ្មោះ ព្រៀន ខុន ភេទស្រី អាយុ៦៤ឆ្នាំ ទីលំនៅភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។
២. ឈ្មោះ យ៉ាន់ ប៉ុង ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
បានរៀបរាប់ដូចអង្គហេតុ ខាងលើពិតប្រាកដមែន។
យោងតាមការស្តាប់ចម្លើយ របស់ជនសង្ស័យ ទាំងពីរនាក់ បានសារភាព ពិតជាបានផ្សព្វផ្សាយ និងប្រមូលប្រាក់ពីប្រជាពលរដ្ឋ ក្នុងម្នាក់ បើដាក់ប្រាក់ចំនួន៥ម៉ឺនរៀល និងបានប្រាក់ចំណេញមកវិញ ចំនួន៥ម៉ឺនដុល្លារពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះ មន្ត្រីនគរបាលខេត្តសៀមរាប
បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប ឬពលរដ្ឋរទាំងអស់ សូមកុំចាញ់បោកលើរូបភាព ឆបោក ពីសំណាក់ជនខិលខូច សូមប្រុងប្រយ័ត្នខ្ពស់ ជៀសវាងធ្លាក់ចូលក្នុងឧបាយកល ជនបោកប្រាស់ ដូចក្នុងករណីនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *