ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ២នាក់ ពីបទលួចម៉ូតូទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឬស្សីកែវបានចាប់ជនសង្ស័យ២នាក់ពីបទលួចម៉ូតូនៅសង្កាត់ទួលសង្កែ១កាលពីរសៀលថ្ងៃទី៤ខែមករានិងត្រៀមបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ម៉ូតូឈ្មោះយាន ឆេងម៉េង ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល។ជនសង្ស័យឈ្មោះសេង រ៉ា អាយុ២១ឆ្នាំនិងឈ្មោះហ៊ូ ដារ៉ារស្មី អាយុ២១ឆាំ្ន។ពួកគេស្នាក់នៅបន្ទប់ជួលម្តុំផ្លូវរថភ្លើង សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ មានសារធាតុញៀន។សម្ភារដកហូតម៉ូតូម៉ាកSUZUKI NEX ផ្លាកលេខភ្នំពេញ1HK.2540របស់ជនរងគ្រោះ-ដែកសំប៉ែតកែច្នៃ១-កង់១គ្រឿងរបស់ជនសង្ស័យ ។
ជនសង្ស័យត្រូវកម្លាំងនគរបាលខណ្ឌឬស្សីកែវជួយអន្តរាគមន៍ចាប់បាន២នាក់យកទៅសាកសួរនិងរៀបចំសំណុំរឿងត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *