ព័ត៌មានសន្តិសុខសង្គម

បញ្ជូនម្ចាស់ហាងនិងភ្ញៀវផឹកស៊ីទៅតុលាការរឿងល្មើសបម្រាមគោចរ

ភ្នំពេញ៖សមត្ថកិច្ចខណ្ឌមានជ័យនៅព្រឹកថ្ងៃទី១២ខែសីហានេះ បានបញ្ជូនម្ចាស់ហាងផ្ទះឈើម្ហូបខ្មែរថៃនិងភ្ញៀវចំនួន១០នាក់ទៅតុលាការដែលល្មើសបម្រាមគោចរ។
សូមបញ្ជាក់ថា: កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១ កម្លាំង ខណ្ឌមានជ័យបាន ចុះបង្ក្រាបហាងផឹកស៊ីផ្ទះឈើម្ហូបខ្មែរថៃបន្ទាប់ពីលួចបើកដំណើរការទទួលភ្ញៀវបំពានសេចក្ដីសម្រេចនៃរដ្ឋបាល រាជធានីស្ថិត ក្នុងភូមិភ្នាត ខណ្ឌមានជ័យ ។
កម្លាំងគណ:បញ្ជាការឯកភាពសម្រេចបិទ អាជីវកម្មទាំងស្រុងរង់ចាំមានការ ជូនដំណឹងសាជាថ្មី ហើយជនប្រុសស្រីទាំង១០នាក់ ត្រូវកម្លាំងខណ្ឌមានជ័យកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *