ព័ត៌មានសន្តិសុខសង្គម

បើករថយន្តទាំងស្រវឹង បុក ផាស្អេប មនុស្ស៤នាក់ របួសធ្ងន់

ភ្នំពេញ៖បុរសម្នាក់បើករថយន្តទាំងស្រវឹងស្រាធ្លាក់ភ្នែកបានបុកផាស្អេបកំពុងបើកឆ្លងផ្លូវបណ្តាលឱ្យមនុស្ស៤នាក់រងរបួសធ្ងន់។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះនៅតាមផ្លូវ១០០៧សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខកាលពីរំលងអាធ្រាត្រចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ដំបូងមានផាស្អេបដឹកភ្ញៀវ៣នាក់ធ្វើដំណើរតាមផ្លូវ១០០៧ពីជើងទៅត្បូងបើកឆ្លងផ្លូវ។ពេលនោះស្រាប់តែមានរថយន្តព្រូសផ្លាកលេខ ភ្នំពេញ 2BE-6802 បុកផាស្អេបពេញទំហឹងបណ្តាលឱ្យផាស្អេបក្រឡាប់ច្រើនត្រឡប់មនុស្ស៤នាក់រងរបួសធ្ងន់។
ក្រោយមកអ្នកបើកបរនិងអ្នករួមដំណើរក្នុងរថយន្តគេឃើញរថយន្តមួយទៀត មកដឹកយកចេញពីកើតហេតុទៅបាត់។សមត្ថកិច្ចជំនាញចុះយកមធ្យោបាយទាំង២ទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *