ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចម្រុះឃាត់ខ្លួនស្ត្រីម្នាក់ លក់ស៊ីមទូរស័ព្ទមិនយកអត្តសញ្ញាណប័ណ្ណ

ភ្នំពេញ៖នគរបាលខណ្ឌបឹងកេងកងជាមួយមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍កម្ពុជា និងនគរបាល នាយកដ្ឋានបច្ចេកវិទ្យាកាលពីថ្ងៃទី២៨ ខែមេសាឆ្នាំ២០២២ បានបង្ក្រាបករណីលក់ស៊ីមទូរសព្ទមិនយកអត្តសញ្ញាណបណ្ណ និងក្លែងបន្លំអត្តសញ្ញាណបណ្ណ។
ករណីនេះបានធ្វើឡើងនៅមុខរបងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតលើចិញ្ចើមផ្លូវ២៧១ ជិតកែងផ្លូវលេខ១៨៣ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ក្នុនោះសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ ឈ្មោះសុខ ស្រីម៉ៅ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
វត្ថុតាងដកហូត ទូរសព្ទដៃសម្រាប់អាកធីវ, លេខទូរសព្ទ ម៉ាកសាប,ស៊ីមកាតចំនួន ៣ប្រព័ន្ធ សរុប ២៤៧ស៊ីមកាត (ស៊ីមស្មាត ចំនួន១១៣ មែតហ្វូន ចំនួន៥៩ សែលកាត ចំនួន៧៥), សៀវភៅកត់ទិន្នន័យលក់ស៊ីមកាត, តារាងបញ្ចីរាយលេខទូរសព្ទ។
ក្រោយពីសមត្ថកិច្ចសួរនាំស្ត្រីខាងលើ បានសារភាពថាខ្លួនពិតជាបានលក់ស៊ីមទូរសព្ទ ទៅឱ្យប្រជាពលរដ្ឋដោយពុំបានយកអត្តសញ្ញាណបណ្ណពិតមែន។ដោយលក់ឱ្យម្ចាស់ឈ្មោះ ប្រសើរ ស្គាល់មិនច្បាស់។ បន្ទាប់ពីសួរនាំរួចសមត្ថកិច្ចបានណែនាំអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងអនុញ្ញាតត្រឡប់ទៅផ្ទះវិញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *