ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូធ្លាក់ជង្ហុក ដួលខ្ទាតចូលក្រោមរថយន្ត កិនស្លាប់ម្នាក់ របួសម្នាក់!

កំពង់ស្ពឺ៖ក្មេងប្រុស២នាក់បានជិះម៉ូតូឌុបគ្នាធ្លាក់ជង្ហុកដួលខ្ទាតមនុស្សចូលក្រោមរថយន្តបើកមកពីក្រោយកិនស្លាប់ម្នាក់រងរបួសម្នាក់។
មន្ត្រីនគរបាលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅតាមផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ស្ថិតក្នុងភូមិវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី២១ខែវិច្ឆិកា។ជនរងគ្រោះដែលស្លាប់ឈ្មោះមឿង ស៊ីនឿន អាយុ២០ឆ្នាំនៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង។ចំណែកក្មេងប្រុសរងរបួសឈ្មោះ យួស វិបុល អាយុ១៧ឆ្នាំនៅភូមិសុបិន ឃុំត្រពាំងគង។
អ្នកទាំង២ជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1JO-5072 តាមផ្លូវជាតិលេខ៤ពីលិចទៅកើត។លុះមកដល់កន្លែងខាងលើបានធ្លាក់ជង្ហុកម៉ូតូក៏ដួលខ្ទាតមនុស្សទៅកណ្តាលផ្លូវត្រូវរថយន្ដបើកមកពីក្រោយកិនស្លាប់ម្នាក់និងរងរបួសម្នាក់ហើយរថយន្តនោះបើករត់បាត់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យនិងយកម៉ូតូទៅទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវល្លិ៍ស និងបន្តស្វែងរកតៃកុងរថយន្ដនាំមក ចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *