Uncategorized

សមត្ថកិច្ចកំពុងស្រាវជ្រាវករណីជនមិនស្គាល់មុខចាប់ស្ត្រីម្នាក់បញ្ចូលក្នុងរថយន្ត

 

​ខេត្ត​ព្រះ​សីហ​នុ៖​សមត្ថកិច្ច​ខេត្តព្រះសីហនុបានឱ្យដឹងថា៖​កាលពី​ម៉ោងជាង​១០​យប់​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០២០​មាន​ករណី​ចាប់​មនុ​ស្សប​ញ្ជូ​ល​ក្នុង​រថយន្ត​នៅ​ចំណុច​ហាង​លក់​សម្លៀកបំពាក់​កូ​កូ​កែង​មហោស្រព​ចាស់ ក្នុង​សង្កាត់​លេខ​២ ក្រុង​-​ខេត្ត ព្រះសីហនុ​ហើយបើកគេចបាត់។

សមត្ថកិច្ច​បានបញ្ជាក់ថា ជនសង្ស័យ​មាន​គ្នា​ចំនួន​៣​នាក់ ដែលមាន​ភិនភាគ​ដូចខាងក្រោម​÷
១-​មនុស្ស​ប្រុស​ពាក់​អាវយឺត​ដៃខ្លី ពណ៌​ខៀវចាស់ ស្លៀកខោ​ខ្មៅ​ជើងវែង ពាក់មួក​ខ្មៅ ។​
២-​មនុស្ស​ប្រុស​ពាក់​អាវយឺត​ដៃខ្លី ពណ៌​ខ្មៅ​ស្លៀកខោ​ខ្មៅ​ជើងវែង ពាក់មួក​ខ្មៅ​។​

៣-​តៃកុង​ឡាន​មិន​ចុះ​ពីលើ​ឡាន​-​រថយន្ត​ធ្វើ​សកម្មភាព​ម៉ាក ហាយ​ឡេ​ន​ឌ​រ័​(HIGHLANDER) ពណ៌​ទឹកមាស មិន​ចាំ​ស្លាក​លេខ​។​ជនរងគ្រោះ​ជា​មនុស្ស​ស្រី​ម្នាក់​ពាក់​រូប​ពណ៌​ខ្មៅ ដាក់ចូល​ទៅក្នុង​រថយន្ត​រួច​ធ្វើដំណើរ​ធ្ពោះ​ទៅ​ផ្លូវជាតិ​លេខ​៤​បាត់ស្រមោល​។​​បច្ចុប្បន្ន​កម្លាំង សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *