ព័ត៌មានជាតិ

សុំឱ្យខិតខំទាក់ទាញ អ្នកវិនិយោគដើម្បី បង្កើនការងារក្នុងមូលដ្ឋាន

 

កំពង់ចាម៖កាលពីព្រឹកថ្ងៃទី៥ កុម្ភៈឆ្នាំ២០២២អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមឯកឧត្តមហ៊ុន ណេង បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំទាក់ទាញអ្នកវិនិយោគឱ្យបានច្រើន ដើម្បីបង្កើតការងារ នៅក្នុងស្រុក ចៀសវាងការចំណាកស្រុក ទៅក្រៅប្រទេស និងធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រជាពលរដ្ឋ នៅក្រោយជំងឺកូវីដ ១៩ បានផុតរលត់ទៅវិញ។

ការស្នើរបស់អ្នកតំណាងរាស្ត្រយ៉ាងដូច្នេះ បានធ្វើឡើងចំពោះមុខលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងតំណាងរាស្ត្រជាច្រើនរូបផ្សេងទៀត ដែលបានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុងមួយខ្សែប្រវែង២.១៥៨ម៉ែត្រទទឹង៤,១០ម៉ែត្រ ដែលជាជំនួយឧបត្ថម្ភ របស់អ្នកឧកញ៉ា ហ៊ុន តូ និងលោកជំទាវជូនដល់ប្រជាពលរដ្ឋភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *