ព័ត៌មានជាតិ

បើកច្រកទ្វារអាងសេះឡើងវិញ ក្រោយផ្អាកជាង២ឆ្នាំ ដោយជំងឺកូវីដ១៩

 

ព្រះវិហារ៖ច្រកព្រំដែនអានសេះ ក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្តខេត្តព្រះវិហារ ព្រំដែនថៃនៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២២នេះ បានបើកឱ្យពលរដ្ឋចេញ ចូលឡើងវិញហើយ បន្ទាប់ពីបិទជាបណ្តោះអាសន្នជាង២ឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។
អាជ្ញាធរស្រុកជាំក្សាន្ត បានឱ្យដឹងថា តាមការឯកភាពគ្នារវាងភាគីខ្មែរ និងថៃ កាលពីថ្ងៃ៣០ ខែមិថុនាឆ្នាំ២០២២កន្លងទៅទើបថ្ងៃនេះច្រកព្រំដែនអានសេះ ត្រូវបានបើកឡើងវិញ ហើយ។នៅថ្ងៃនេះដែរ អាជ្ញាធរក៏បានចុះមកពិនិត្យដោយផ្ទាល់បើកច្រកអានសេះ ដើម្បីដោះដូរទំនិញគ្នារវាងពលរដ្ឋនៃប្រទេសពីរ។
លោក វុធ តារ៉ា អាជ្ញាធរស្រុកជាំក្សាន្ត ក៏បានបង្ហាញក្តីសប្បាយរីករាយ ដោយបានមើលឃើញពលរដ្ឋជាអាជីវករគាត់បានប្រកបរបរអាជីវកម្មលក់ដូរឡើងវិញ ដូចមុន។អ្វីៗដែលវិលត្រឡប់មកវិញនៅច្រកព្រំដែនអានសេះនេះ។កត្តាទី១ សុខសន្តិភាព និងកត្តាទី២ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានជោគជ័យ។
អាជ្ញាធរក៏បានណែនាំដល់បងប្អូនអាជីវករខ្មែរ នៅក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការបើកដំណើរការច្រកអានសេះឡើងវិញ ភាគីកម្ពុជា-ថៃ បានការឯកភាពគ្នា។ថ្ងៃបើកច្រកមានចំនួន៣ថ្ងៃ គឺថ្ងៃអង្គារ៍ ព្រហស្បតិ៍ និង សៅរ៍ ដោយបើកចាប់ពីម៉ោង៨៖៣០នាទីព្រឹក រហូតដល់ម៉ោង៤៖៣០ រសៀល។
ប្រជាពលរដ្ឋចេញ-ចូល ត្រូវកត់ឈ្មោះបង្ហាញកាតចាក់វ៉ាក់សាំង បើគ្មានកាតទេ ត្រូវមានលិខិតបញ្ជាក់ពីមណ្ឌលសុខភាព ក្នុងរយៈ ពេល ២៤ប៉ុណ្ណោះ ពាក់ម៉ាស់ ពិនិត្យកំដៅ។ទីតាំងផ្សារ គឺជាអាជីវកម្មសេដ្ឋកិច្ចគ្រួសារខ្នាតតូច ត្រូវទទួលខុសត្រូវខ្ពស់ ផ្នែកអនាម័យតាមតូប តាមផ្សារ មានការវិចខ្ចប់ ទៅដាក់កន្លែងមានសុវត្ថិភាព ឥវ៉ាន់ចេញ-ចូល អនុញ្ញាតឱ្យមានរទេះរុញ។
ជាមួយនឹងការបើកឱ្យដំណើរការឡើវិញច្រកអានសេះ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនកម្ពុជា-ថៃ មានការសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង ដោយពួកគាត់អាចប្រកបរបររកស៊ីដោះដូរទំនិញជាគ្នាបានឡើងវិញ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារជាដើម៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *