ព័ត៌មានសន្តិសុខសង្គម

ប្ដីប្រពន្ធរបួសធ្ងន់ ដោយសារក្របីវ័ធ ពេលដឹកចេញពីក្រោល

សៀមរាប៖កសិករប្តីនិងប្រពន្ធបានរងរបួសធ្ងន់ទាំងពីរនាក់ដោយសារក្របីវ័ធពេលចូលស្រាយចំណងដឹកយកចេញពីក្រោលទៅឱ្យស៊ីស្មៅ។
នគរបាលស្រុកប្រាសាទបាគងបានឱ្យដឹងថា កសិករប្តីនិងប្រពន្ធបានរងរបួសធ្ងន់ទាំងពីរនាក់ដោយសារក្របីវ័ធពេលពួកគាត់ទៅស្រាយចំណងបម្រុងដឹកយកចេញពីក្រោលហើយត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ។ហេតុការណ៍នេះបានកើតឡើងនៅ ភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាបកាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២២។
ជនរងគ្រោះទាំង២នាក់ឈ្មោះតែម ម៉ោល អាយុ៦១ឆ្នាំនិងប្រពន្ធឈ្មោះកិក ស៊ីន រស់នៅភូមិ ឃុំខាងលើ។ មុនកើតហេតុបុរសជាប្តីបានចូលទៅស្រាយខ្សែចំណងក្របីក្នុងក្រោលដើម្បីយកទៅឃ្វាល។ពេលកំពុងតែស្រាយខ្សែនោះស្រាប់តែក្របីមួយក្បាល បានរត់មកវ័ធត្រូវប្តីបណ្តាលឱ្យរបួសធ្ងន់។
ភ្លាមនោះប្រពន្ធបានឃើញក៏រត់ទៅជួយហើយត្រូវក្របីវ័ធឱ្យរងរបួសធ្ងន់ម្នាក់ទៀត។បន្ទាប់មក ជនរងគ្រោះទាំងពីរនាក់ ត្រូវបានកូនៗនាំគ្នាដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យខេត្តសៀមរាប៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *