ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ដុតផ្ទះខ្លួនឯងឲ្យឆេះនិងខូចខាតសម្ភារៈជាច្រើន

ស្វាយរៀង៖បុរសម្នាក់បានដុតបំផ្លាញផ្ទះខ្លួនឯងបណ្តាលឱ្យឆេះអ្នកភូមិមិនអាចជួយទាន់ព្រោះភ្លើងឆេះពេញបន្ទុកទៅហើយនិងខូចខាតសម្ភារជាច្រើន។
សមត្ថកិច្ចបានឱ្យដឹងថា ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសីត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលនៅភូមិដើមពោធិ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ខេត្តស្វាយរៀងកាលពី យប់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២១។
បុរសដែលដុតផ្ទះខ្លួនឯងនោះឈ្មោះ វង្ស សោភ័ណ្ឌ អាយុ៣៤ឆ្នាំ ។ផ្ទះមានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីខូចខាតជិតអស់។ជាមួយនោះមានគ្រែ ពូកនិងសម្ភារប្រើប្រាស់ជាច្រើនទៀតត្រូវភ្លើងឆេះ។
អ្នកភូមិបានឱ្យដឹងថា បុរសជាម្ចាស់ផ្ទះនេះគឺមានសតិមិនប្រក្រតីជាយូរឆ្នាំមកហើយ ដោយពីមុនធ្លាប់ប៉ងសម្លាប់ខ្លួនជាច្រើនលើកអ្នកភូមិនិងក្រុមគ្រួសារជួយសង្គ្រោះទាន់។តែលើកនេះដុតផ្ទះខ្លួនឯងចោលតែម្ដង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *