ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូន៣នាក់ និងគ្រឿងញៀនជាងកន្លះគីឡូទៅតុលាការ

តាកែវ៖កម្លាំងអាវុធហត្ថស្រុកបាទីបានចាប់ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាមួយវត្ថុតាងជាងកន្លះគីឡូក្រាមនិងត្រៀមបញ្ជូនទៅតុលាការ ។
សមត្ថកិច្ចបានឱ្យដឹងថា ការចាប់ខ្លួនក្រុមពាក់ព័ន្ធគ្រឿងញៀននេះបានធ្វើឡើង នៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវកាលពីល្ងាច ថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២១។បុរសទាំង៣នាក់ដែលចាប់ខ្លួន ឈ្មោះខុន ហ្វីឡុង អាយុ២១ឆ្នាំ ឈ្មោះ ប៉ាក់ ពេញអាយុ៣៨ឆ្នាំ ឈ្មោះម៉េង អាស្នា អាយុ៣១ឆ្នាំ។ពួកគេរស់នៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។
ក្រោយពីចាប់ខ្លួនសនត្ថកិច្ចដកហូតវត្ថុតាង-ម្ស៉ៅក្រាមសថ្លាសង្ស័យសារធាតុញៀន១០កញ្ចប់ ទម្ងន់ ៥៩,២៧ក្រាម-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង -ម៉ូតូ៣គ្រឿង ។បច្ចុប្បន្នជនសង្ស័យទាំង៣នាក់និងវត្ថុតាងត្រូវកម្លាំងអាវុធហត្ថស្រុកបាទីបញ្ជូនទៅផ្នែកជំនាញ អាវុធហត្ថខេត្តដើម្បីចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *