ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ ពេលកំពុងដេញគោចូលក្រោល

ឧត្តរមានជ័យ៖កាលពីល្ងាចថ្ងៃទី១៥ ខែសីហា បុរសម្នាក់ត្រូវបានរន្ទះបាញ់បណ្តាលឱ្យស្លាប់ភ្លាមៗពេលកំពុងដេញគោចូលក្រោលនៅភូមិឈក ឃុំចុងកាល់ ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ។
មន្ត្រីមូលដ្ឋានបានឱ្យដឹងនៅថ្ងៃទី១៦ ខែសីហានេះថា ឧបទ្ទវហេតុបានកើតឡើងពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងលាយឡំជាមួយផ្គរក៏មានរន្ទះបានបាញ់ចំបុរសម្នាក់ពេលដេញគោចូលក្រោលបណ្តាលឱ្យស្លាប់ភ្លាមតែម្តង។បុរសបាត់បង់ជីវិតឈ្មោះ ខ្ទឹម ម៉ាច អាយុ ៥១ឆ្នាំជាកសិករ រស់នៅភូមិឃុំខាងលើ ។
តាមការបំភ្លឺពីប្រពន្ធជនរងគ្រោះឈ្មោះ ស្មឿត សុខា អាយុ ៣៨ឆ្នាំបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ខែសីហាគាត់បានដេញគោទៅឃ្វាល។នៅម៉ោង១២ថ្ងៃត្រង់ជនរងគ្រោះបានទៅជួយឃ្វាលគោរហូត ពេលល្ងាចមេឃកំពុងភ្លៀងខ្លួននិងប្ដីក៏បាននាំគ្នាដេញគោត្រឡប់ទៅផ្ទះវិញ។ ស្រាប់តែឮសំឡេងរន្ទះបាញ់ចំប្ដីស្លាប់បាត់ទៅហើយ។ក្រោយកើតហេតុនគរបាលស្រុកចុងកាល់បានចុះពិនិត្យរួចប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *