ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ជនសង្ស័យ២នាក់ តាមដីកាតុលាការ

បាត់ដំបង៖សមត្ថកិច្ចខេត្តបាត់ដំបងនិងអាវុធហត្ថខេត្តកំពង់ធំបានចាប់ជនសង្ស័យ២នាក់តាមដីកាតុលាការពាក់ព័ន្ធបទឆបោក។
បន្ទាប់ពីតុលាការបានចេញដីកាឱ្យចូលខ្លួនមកកាន់តុលាការពីបទឆបោក នៅវេលាម៉ោងជាង ១០ព្រឹកថ្ងៃទី ៥ខែសីហាឆ្នាំ ២០២១កម្លាំងអាវុធហត្ថខេត្តបាត់ដំបងនិង អាវុធហត្ថខេត្តកំពង់ធំ បានចុះទៅភូមិរំចេក៣សង្កាត់រតនៈក្រុងនិងខេត្ត បាត់ដំបង ចាប់ខ្លួនជនសង្ស័យ២នាក់។
ជនសង្ស័យរួមានឈ្មោះលី សាន់ឆាយភេទស្រីអាយុ ១៨ ឆ្នាំមុខរបរសិស្ស រស់នៅភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងនិងឈ្មោះពុធ ជាវឌ្ឍនា ភេទស្រីអាយុ ២១ ឆ្នាំ រស់នៅ ស្រុកបវេល ខេត្តបាត់ដំបង។តាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំពីបទលួចរូបថតទៅបង្កើតគណនី facebook ក្លែងក្លាយដើម្បីឆបោកយកប្រាក់របស់អ្នកដទៃក្នុងបណ្ដាញសង្គមប្រព្រឹត្តកាលពីអំឡុងខែមីនាដល់ខែឧសភាឆ្នាំ ២០២១។
បច្ចុប្បន្ន : ជនសង្ស័យជំនាញអាវុធហត្ថខេត្តបាត់ដំបង បានប្រគល់ឱ្យជំនាញ អាវុធហត្ថខេត្តកំពង់ធំចាត់ការតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *