ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកទឹកកកបើកបុកបង្គោលភ្លើង បាក់រាបដល់ដី បន្តបុករោងជួសជុលម៉ូតូទៀត

ភ្នំពេញ៖រថយន្តដឹកទឹកកកបានបើកបុកបង្គោលភ្លើងបាក់រាបដល់ដីអស់មួយដើមហើយបន្តទៅបុករោងជួសជុលម៉ូតូទៀតតែមិនបណ្តាលប៉ះពាល់អាយុជីវិតមនុស្សទេ។ហេតុការណ៍នេះ បានកើតឡើងតាមផ្លូវក្រេនភ្នំពេញក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវកាលពីយប់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១។
សាក្សីបានឱ្យដឹងថា៖មានរថយន្តដឹកទឹកកកមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ3-E 6861បើក តាមផ្លូវក្រេនភ្នំពេញបានជ្រុលទៅបុកបង្គោលភ្លើងបាក់រៀបដល់ដីរួចបន្តទៅបុករោងជួសជុលម៉ូតូទៀតបណ្តាលឱ្យរងការខូចខាតទាំងស្រុង។តែមិនបណ្តាលប៉ះពាល់អាយុជីវិតមនុស្សទេ។
ចំណែកឯតៃកុងរថយន្តបង្កត្រូវប្រជាពលរដ្ឋឃាត់ខ្លួនរង់ចាំការដោះស្រាយ។ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់ពិនិត្យកន្លែងកើតហេតុក៏មានតំណាងរថយន្តបង្កចុះមកចរចានិងសងជាសំណងទៅលើបង្គោលភ្លើង និងរោងជួសជុលម៉ូតូបញ្ចប់រឿង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *