ព័ត៌មានសន្តិសុខសង្គម

រកឃើញសពក្រោយបាត់ខ្លួន៣យប់ ករណីលិចទូកក្បែងកោះទន្សាយ

កំពត៖ក្រុមសាច់ញាតិនិងសមត្ថកិច្ចបានរកឃើញសពបុរសដែលបាត់ខ្លួនអស់៣យប់ដោយសារលិចទូកនេសាទក្បែរកោះទន្សាយកាលពីរំលងអធ្រាត្រកន្លងទៅ។
ក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា ក្រោយពីបាត់ខ្លួនសមាជិកគ្រួសារពូកគាត់និងសមត្ថកិច្ចតាមស្វែងរកស្ទើរគ្រប់ទីកន្លែងលើផ្ទៃសមុទ្រ។នៅព្រឹកថ្ងៃទី២៩ ខែធ្នូនេះបានរកឃើញសព អណ្តែតយ៉ាងឆ្ងាយពីកន្លែងកើតហេតុគឺរសាត់រហូតដល់ក្បែរកោះឫស្សីស្ទើរផុតដីកែបទៅហើយ។
សូមរំលឹកថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ទូកអ្នកនេសាទប្រភេទមងកេវមួយគ្រឿងត្រង់ក្បែរកោះទន្សាយ។ដល់ព្រឹកថ្ងៃទី២៧ ខែធ្នូកម្លាំងកងទ័ពជើងទឹកនិងនគរបាលការពារព្រំដែនទឹកខេត្តកែបជាមួយប្រជានេសាទបានរកឃើញទូកនិងសង្គ្រោះមនុស្ស៤នាក់នាំឡើងដីគោកវិញ។តែនៅបាត់បុរសម្នាក់ដែលគាត់មិនចេះហែលទឹក។ មូលហេតុនៃការលិចគឺបណ្តាលមកពីការផ្ទុកលើសចំណុះព្រោះយប់នោះពួកគាត់នេសាទត្រូវត្រីច្រើន។
បុរសដែលស្លាប់ ឈ្មោះហ៊ុយ បាន អាយុ ៥៤ឆ្នាំ។ចំណែកបុរសរួចផុតពីគ្រោះថ្នាក់-ឈ្មោះ ឆេង ស៊ីន អាយុ៣៦ឆ្នាំ-ឈ្មោះ ហ៊ុយ ឃឿន អាយុ ៤២ឆ្នាំ-ឈ្មោះធន ស៊ីនអាយុ ៣៩ឆ្នាំ-ឈ្មោះគៀវ ថា អាយុ៤២ឆ្នាំ។ពួកគេនៅ ស្រុកទឹកឈូ ខេត្តកំពត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *